គោលការសំខាន់ដែលនាំទៅរកជោគជ័យ
រួមទាំងសេក្ដីសុខដ៏ធំធេងគឺការប្រើរចំណុចខ្លាំងរបស់ខ្លូនឯង
ពុំមែនកែប្រែចំណុចខ្សោយរបស់ខ្លួននោះទេ
ជំហានដំបូងគឺត្រូវដឹងថាខ្លួនមានចំណុចខ្លាំងអ្វីខ្លះ។
សៀវភៅដ៏វិសេសមួយក្បាលនេះនឹងប្រាប់ពីវិធីដ៏មានអនុភាព
ហើយតម្រង់ទិសបានយ៉ាងត្រឹមត្រូវជាក់លាក់
ដើម្បីរកឲ្យឃើញថា តើចំណុចខ្លាំងរបស់អ្នកគឺអ្វី។
តើផ្នែកណាខ្លះដែលនៅជាប់នឹងខ្លួនយើងជារៀងរហូត?
យើងប្រើពាក្យថា«ទេពកោសល្យ»អស់ច្រើនទំព័រហើយ ពេលនេះដល់ពេលត្រួតពិនិត្យពាក្យនេះឲ្យលម្អិតជាងមុនបន្តិច។ ទេកោសល្យ
ជាអ្វី? តើហេតុអ្វីទើបទេកោសល្យរបស់អ្នកត្រូវស្ថិតស្ថេរយូរអង្វែង ហើយមានលក្ខណៈជាវិសេសភាព? ហេតុអ្វីទើបទេកោសល្យរបស់
អ្នកសំខាន់ជាខ្លាំងក្នុងការសាងចំណុចខ្លាំង? យើងសាកពិចារណាសំណូរទាំងនេះម្ដងមួយចំណុចៗ៖
ទេពកោសល្យ
សម្បូរអ្នកអធិប្បាយទេកោសល្យថាជា«សមត្ថភាព ឬមានភាពស្ទាត់ជំនាញពិសេសដែលកើតឡើងដោយធម្មជាតិ»តែសម្រាប់
ការសាងចំណុចខ្លាំងវិញយើងសូមបង្ហាញនិយមន័យដ៏ប្រាកដប្រជានិងទូលំទូលាយជាងនេះ ដែលបានមកពីអ្វីដែលយើងបានសិក្សា
ពីអ្នកគ្រប់គ្រង់ឆ្នើមទាំងឡាយ។ ទេកោសល្យគឺជាទម្រង់នៃការគិតចិត្ដរំភើប ឬទង្វើរដែលកើតឡើងដដែលៗនិងដែលអាចយកទៅប្រើ
ឲ្យកើតជាប្រយោជន៍បាន។ ដូចច្នេះក្នុងករណីដែលអ្នកចង់ដឹងចង់ឃើញដោយធម្មជាតិក៏ជាទេពកោសល្យ អ្នកចូលចិត្តប្រកួតប្រជែងក៏
ជាទេពកោសល្យបើកអ្នកមានមុនស្នេហ៍ក៏ជាទេពកោសល្យ បើអ្នករហ័សរហួនក៏ជាទេពកោសល្យ បើអ្នកមានការទទួលខុសត្រូវក៏ជា
ទេពកោសល្យ... ទម្រង់នៃការគិត ចិត្តរំភើប ឬទង្វើរទាំងឡាយណាដែលកើតឡើងដដែលៗ ក៏ចាត់ទុកជាទេកោសល្យបាន បើអាច
យកមកប្រើរឲ្យកើតជាប្រយោជន៍។
តាមនិយមន័យនេះ សូម្បីលក្ខណៈខ្លះអាចមានទំនោរក្នុងផ្លូវអវិជ្ជមានក៏អាចថាជាទេកោសល្យបានដែល ឲ្យតែអាចយកមកប្រើ
ឲ្យមានប្រយោជន៍។ ចុះតើភាពចចេសរឹងរូស? ភាពចចេសរឹងរូសក៏ចាប់ទុកជាទេពកោសល្យបានដូចគ្នា បើកអ្នកស្ថិតនៅមុខសញ្ញាដែល
អាចជោគជ័យបាន ដោយសារភាពចាំបាច់ត្រូវតែចចេសរឹងរូសនៅពេលប្រឈមមុខជាមួយការជំទាស់ប្រឆាំងយ៉ាងខ្លាំងក្លា ការងារលក់
ដូរឬមេធាវីជាដើម។ ចុះចំណែកក្ដីកង្វល់? ក្ដីកង្វល់ក៏អាចចាត់ទុកថាជាទេពកោសល្យ បើវាធ្វើឲ្យអ្នកដាក់សំណួរថាតើនិងមានអ្វីកើត
ឡើងបើ…? គឺការគិតប្រមើលគ្រោះថ្នាក់ដែលនឹងអាចកើតឡើង ហើយរៀបចំផែនការជាបន្ទាន់ដើម្បីទប់ទល់អាសន្ន។ ការប្រមើល
ហេតុការណ៍ផ្សេងៗបែបនេះមានប្រយោជន៍ជាខ្លាំងនៅក្នុងតួនាទីការងារជាច្រើន។
សូម្បីតែ «ចំណុចខ្សោយ» ដូច ឌីស្លិចសៀ (dyslexia) ក៏ជាទេកោសល្យបើអ្នកអាចយកវិធីយកមកប្រើឲ្យមានប្រយោជន៍។ ដេវិដ
ប៊យស៍ អ្នកដែលមានជំងឺឌីស្លិចសៀ ជាមេធាវីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិច បានប្ដឹងក្រុមហ៊ុនសុហ្វវែរ មៃក្រូសុហ្វ ក្នុងរឿងក្ដីការពារ
ផ្ដាច់មុខផ្នែកពាណិជ្ជកម្ម។ គាត់បានធ្វើឲ្យប៊ិល ហ្កេត ស្ទើរតែដាច់ផ្ងារដោយសារការចោទសូរដ៏សុភាពតែបន្ធូដៃ នៅកំឡុងពេលចោត
សួរមុននិងសម្រេចសេចក្ដី ហើយអាចយកឈ្នះចិត្តតុលាការដោយអធិប្បាយការចោតប្រកាន់របស់រដ្ឋាភិបាលបានយ៉ាងច្បាល់លាស់។
ជំងឺឌីស្លិចសៀ ធ្វើឲ្យដេវិចចៀសវាងមិនប្រើវាក្យសព្ទវែងៗ ពិបាកៗ ទោះប្បីជាដឹងអត្ថន័យនៃពាក្យទាំងនោះក៏គាត់កាលពីពេលថ្មីៗនេះ
ថា «ខ្ញុំខ្លាចនិយាយខុស» តែសំណាងល្អណាស់ដែលចាំបាច់ត្រូវតែប្រើរតែពាក្យងាយៗធ្វើឲ្យយល់ហេតុផលរបស់គាត់បានងាយផង
ដែល និងបានលើសពីនេះទៀតគាត់មើលទៅដូចជាបុថុជ្ជនប្រកបដោយសុភនិច្ឆ័យ ពាក្យសម្ដីយត្រង់ទៅត្រង់មកបព្ជាក់ថា«ខ្ញុំដឹងមិន
លើសពីអ្នកទេ ខ្ញុំគ្រាន់តែព្យាយាមស្វែងយល់រឿងពិកបាក់ៗដូចអ្នកប៉ុណ្ណោះ»។
សម្រាប់ ដេវិដ ប៊យស៍ ឌីស្លេចសៀ ក៏ជាទេពកោសល្យ ព្រោះគាត់រកឃើញវិធីយកមកអនុវត្តក្នុងរូបភាពដដែលៗដែលនាំឲ្យ
កើតជាប្រយោជន៍ ហើយផ្លាស់ប្ដូរឲ្យទៅជាចំណុចខ្លាំងដោយរួមផ្សំជាមួយចំណេះនិងជំនាញទូទៅ។
នេះជាឧទាហរណ៍ផ្អៀងជ្រុលបន្តិចនិងពិបាករក តែវាជួយអធិប្បាយថាទេពកោសល្យរបស់អ្នកគឺទម្រង់នៃការគិត ចិត្តរំភើប ឬ
ទង្វើដែលកើតឡើងដដែលៗហើយដែលអាចយកមកប្រើឲ្យមានប្រយោជន៍។
No comments:
Post a Comment