Pages

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 14, 2016

Internal Combustion Engine ( ICE)-AC, and Fuel system Khmer documents

.១ ម៉ាស៊ីន

ដោយការសិក្សាលើម៉ាស៊ីនចំហេះខាងក្នុងស៊ីឡាំង ការឆេះបានមកពីការប្រេងឥន្ធនះបាញ់ចូលខាងក្នុងបន្ទប់ចំហេះក្នុងស៊ីឡាំង។​​  ដោយគ្រប់ម៉ាស៊ីនចំហេះក្នុងប្រភេទណាក៏គេតែងតែឃើញនូវសរីរាង្គ​ ដូចជា ពិស្តុង​ គឺជាឧបករណ៏បង្គុំមេកានិចមួយដែលមានរាងមូលដែលមាននាទីបំណែននូវរាល់ខ្យស់ ប្រេង ស្រូប បំណែនដើម្បីបញ្ចេញចោល រុញច្រានដែល​វាជាឆ្នុករស់មួយនៅខាងក្នុងរបស់ស៊ីឡាំង​ ។​ ដង​ម៉ានវែល​ (crankshaft) ជា អាប្រមួយរាងបត់ចុះបត់ឡើងជាកែងដែលធ្វើពីដែកថែបពិសេស​ ហើយមាននាទីរង់នូវរាល់កំលាំងដែលរុញច្រានពីប៊ីប៊្យេល( connecting rod) ភ្ជាប់ពិស្តុង និង ទប់លំនឹង ។​ សូប៉ាប់​ មាននាទីបិទផ្ចិតផ្លូវបឺតខ្យល់ចេញចូលរបស់គុយឡាស​ ដែលវាមានស៊ូបាប់ប្រេង និង ភ្លើង។





piston, valves, connecting rod, crankshaft




រូបភាពទី១ ប្លុកម៉ាស៊ីន
.២​​​ ប្រព័ន្ធផ្តល់ប្រេង

ដោយផ្អែកលើការសិក្សាទៅលើប្រព័ន្ធនៃការចែកចាយប្រេងទូទៅនៃម៉ាស៊ីនសាំង និង ម៉ាស៊ូត ក្នុងនៅក្នុងប្រព័ន្ធរថយន្តវា​ ដូចជាមានភាពរញេរញៃដូចប្រព័ន្ធផ្សេងទៀតដែរ។ វាមាននាទីសំខាន់ក្នុងប្រព័ន្ធម៉ាស៊ីនឡានទាំងមូលដោយស្ថិតប្រព័ន្ធផ្តល់ប្រេងមានដូចខាងក្រោម
·         ធុងប្រេង(fuel tank) ជាទូទៅធុងប្រេងឥន្ធនៈមាននាទីសម្រាប់ផ្ទុកនូវបរិមាណប្រេងក្នុងការប្រើសម្រាប់ឡានក្នុងពេលបើកបរ។
·          ប៉ុមបូមប្រេង​ (pump)​​ មាននាទីក្នុងការបូមប្រេងចែកចាញទៅផ្នែកផ្សេងៗ ។​ ប៉ុមបូមប្រេងជាញឹកញាប់ដោយភ្ជាប់ទៅម៉ាស៊ីនដោយភ្ជាប់ចលនាវិលនៃម៉ាស៊ីនដើម្បីបូមប្រេង។
·         តំរងប្រេង (filter)​ គឺប្រើដើម្បីចម្រេះនូវកំទិចកំទីនៅក្នុងប្រេង។
·         ប៊ិចបាញ់ (injector) មាននាទីបាញ់បញ្ចូលប្រេងឥន្ធនៈទៅក្នុងស៊ីឡាំងដោយក្បាលបាញ់ប្រេង(នៅក្នុងភាគល្អិតតូច។
·        កូនជ្រូក ( injector pump)​​ ឬ (Caburator) មាននាទីក្នុងការលាយប្រេងនឹងខ្យល់ ទៅតាមបរិមាណលាយដោយដំណើរការរបស់វា​ ដែលស្ថិតក្នុងម៉ាស៊ីនម៉ាស៊ូត។

រូបភាពទី២ ប្រព័ន្ធចែកចាយប្រេង

.ប្រព័ន្ធបញ្ចេញឧស្ម័ន (ផ្សែង)

ការបញ្ចេញនូវឧស្ម័នពុលបានមកពីការឆេះនៅក្នុងស៊ីទ្បាំងរួចបញ្ចេញទៅបរិយាកាសខាងក្រៅដោយតាមបំពងស៊ីម៉ាំង​ ដោយបំពងស៊ីម៉ាំងមានការច្នៃតាមបច្ចេកវិទ្យា វាបានកាត់បន្ថយនូវបរិមាណឧស្ម័នពុលដ៏ច្រើន។ ប្រព័ន្ធបញ្ចេញឧស្ម័នដែលកាត់បន្ថយបិរមាណឧស្ម័នពុលមាន​ដូចខាងក្រោម
-       ដង​បញ្ចេញឧស្ម័ន (Exhausted Manifold)​ មាននាទីបញ្ចូលនូវបរិមាណសារធាតុពុលតាម ដោយភ្ជាប់ពីម៉ាស៊ីនទៅខាងក្រៅ។
-       Catalytic coverter​​ មាន​នាទីកាត់បន្ថយនូវការបំពុលខ្លាំងគឺ NOx, Co, HC

     អោយមានការបំពុលតិចវិញ គឺ CO2, H2O, H2
-      
-Muffler​( បំពង់ស៊ីមាំងធំ) មាននាទីបន្ថយនូវសំលេងពីបន្ទុះ។
-       បំពង់បញ្ចេញឧស្ម័ន (Exhaust pipe) មាននាទីបញ្ចូននូវបរិមាណឧស្ម័នពុលទៅ Maffler

រូបភាពទី៣ បំពង់បញ្ចេញឧស្ម័នពុល

.ប្រព័ន្ធត្រជាក់


សីតុណ្ហភាពត្រូវកើនឡើងកាន់តែខ្លាំងខណៈពេលបើកបររថយន្តដូចនេះត្រូវតែបញ្ចុះកំដៅដើម្បីមាន​ការ​ការពារម៉ាស៊ីនកុំអោយមាន​ការ​ខូចខាតទ្រង់ទ្រាយ និង ម៉ាស៊ីនត្រជាក់សម្រាប់ការបើកបរមានផាសុខភាពរបស់មនុស្ស។ ដោយប្រព័ន្ធត្រជាក់មាននាទីបញ្ចុះកំដៅអោយត្រជាក់ដែលមានផ្នែកដែលជាប្រព័ន្ធធ្វើអោយត្រជាក់
-        ទុយូត្រជាក់ (hoses) មានបញ្ចូនសារធាតុត្រជាក់
-       ខ្សែពានកង្ហារ (fan belt)​ មាននាទីប្រើក្នុងភ្ជាប់អោយវិលដើម្បីបូមទឹក
-       រ៉ាយាទ័រ (radiator)  មាននាទីធ្វើអោយត្រជាក់នូវធាតុត្រជាក់
-       ប៉ុមបូមទឹក (water pump) មាននាទីបូមទឹកនិង​បញ្ចូនសារធាតុត្រជាក់








រូបភាពទី៤ ប្រព័ន្ធត្រជាក់
*
ITC & SDI

No comments:

Post a Comment