Pages

Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, June 16, 2016

Learning the Basic of counterpart of cars, AC, Drive train and Electricity Khmer documents

Learning the the basic of counterparts of cars 

.៤ប្រព័ន្ធត្រជាក់

សីតុណ្ហភាពត្រូវកើនឡើងកាន់តែខ្លាំងខណៈពេលបើកបររថយន្តដូចនេះត្រូវតែបញ្ចុះកំដៅដើម្បីមាន​ការ​ការពារម៉ាស៊ីនកុំអោយមាន​ការ​ខូចខាតទ្រង់ទ្រាយ និង ម៉ាស៊ីនត្រជាក់សម្រាប់ការបើកបរមានផាសុខភាពរបស់មនុស្ស។ ដោយប្រព័ន្ធត្រជាក់មាននាទីបញ្ចុះកំដៅអោយត្រជាក់ដែលមានផ្នែកដែលជាប្រព័ន្ធធ្វើអោយត្រជាក់
-        ទុយូត្រជាក់ (hoses) មានបញ្ចូនសារធាតុត្រជាក់
-       ខ្សែពានកង្ហារ (fan belt)​ មាននាទីប្រើក្នុងភ្ជាប់អោយវិលដើម្បីបូមទឹក
-       រ៉ាយាទ័រ (radiator)  មាននាទីធ្វើអោយត្រជាក់នូវធាតុត្រជាក់
-       ប៉ុមបូមទឹក (water pump) មាននាទីបូមទឹកនិង​បញ្ចូនសារធាតុត្រជាក់















រូបភាពទី៤ ប្រព័ន្ធត្រជាក់

.៥  ប្រព័ន្ធអគ្គិសនី

ការសិក្សាលើប្រព័ន្ធនៅក្នុងថរយន្តប្រព័ន្ធអគ្គីសនីរថយន្តបានចាត់ទុកជាប្រព័ន្ធដែលមានសារះសំខាន់ក្នុងដំណើរការប្រព័ន្ធផ្សេងៗ​នៅក្នុងឡានដូចជាការជំនួយទៅដល់ឧបករណ៍ដូចជា វិទ្យុ defroster ការសាកអាគុយ ថ្ម និង​ប្រព័ន្ធដែលដែលត្រូវភ្លើងអគ្គីសនីផ្សេងៗ។ប្រព័ន្ធខ្សែភ្លើង និង សៀវគ្វីអគ្គីសនី​ ជាផ្នែកមូលដ្ធានរបស់លំហូរអេឡិត្រុងអគ្គីសនី។ដោយសិក្សាលើប្រភ្លើងក្នុងរថយន្ត សៀវគ្វីសគ្គីសនីរថយន្តមានពីរ គឺ សៀវគ្វីអគ្គីសនីតជស៊េរី (series circuit )ជាសៀវគ្វីដែលមានគ្រឿងបង្គុំសគ្គីសនីតភ្ជាប់គ្នាពីចុងមួយទៅចុងមួយ និង  ប្រព័ន្ធអគ្គីសនីតជាខ្នែង(parallel circuit) គឺជាសៀវគ្វីដែលមានគ្រឿងបង្គុំសគ្គីសនី​តភ្ជាប់គ្នាជាខ្នែង។ ប្រព័ន្ធដើម្បីប្រើប្រាស់ និង ផលិតអគ្គីសនីវិញនៅក្នុង​រថយន្ត​មានដូចជា
-       អាគុយ ( Battery) មានថាមពលអគ្គីសនីដើម្បីបញ្ជោះម៉ាស៊ីន និង​ ចែកចាយថាមពលទៅផ្នែកផ្សេងៗ។
-       ស្តាទ័រ( Starter)​គឺឧបករណ៍មាននាទីចាប់ផ្តើមបង្វិលម៉ាស៊ីនឬ បញ្ជោះម៉ាស៊ីន។
-       អាទែរណាទ័រ( Alternator) មានទួនាទីបញ្ចូលនូវបរិមាណថាមពលអគ្គីសនី​ ឬ សាកអាគុយ។

រូបភាពទី៥ ប្រព័ន្ធអគ្គីសនី

.៦  ការចំលងចលនា (Drive train)
ការចំលងចលនាគឺ​ជាថាមពលដែលទទួលបានពីការភ្ជាប់នៃផ្នែកផ្សេងទៀតក្នុងពេលមានចលនាពីម៉ាស៊ីនរបស់រថយន្តដែលបញ្ជូនថាមពលទៅកង់ដែលទទួលចលនាដើម្បីផ្តល់ថាមពលកង់មុខពីរឬកង់ក្រោយពីរ។​ ក្នុងការ​ចំលងចលនាពីមួយទៅមួយក្នុងនោះការចំលងចលាដោយមានការប្រទាក់ដោយមានសំណុំកង់ស្ពឺពីរដែលជាឧបករណ៍ក្នុងការបញ្ចូថាមពល។
-       ការបញ្ចូនចលនា (transmission) ក្នុងការបញ្ចូនចលិនា​នេះគឺសំដៅលើប្រអប់លេខដែលមាននាទីក្នុងការបញ្ចូនថាមពលពីដង់ម៉ានីវែលនៃម៉ាស៊ីនទៅកាន់អាប្រដែលវិល។​​​​ ប្រភេទនៃការបញ្ចូនចលនាមាន ដោយ​អូតូម៉ាទិច​ ដៃ
-       ឌីផេរ៉ុងស្សែល​ (​ Differential) គឺគ្រឿងមេកានិកមួយដែលអនុញ្ញាតិអោយកង់វិលក្នុងល្បឿនខុសគ្នាដោយការភ្ជាប់ចលនាពីម៉ាស៊ីន។ រថយន្តមានពីរឌូផេរ៉ុងស្សែល មួយគឺអាប្រខាងមុខ​និងក្រោយ។

រូបភាពទី៦ការចំលងចលនា

No comments:

Post a Comment